boy, mono, black-659536.jpg

ឆាលី

115 Views

​ខ្ញុំស្អប់ពេលវេលាមួយនេះណាស់ គឺពេលដែលប្អូនប្រុសរបស់ខ្ញុំ ឆាលី ត្រូវចាកចេញទៅឆ្ងាយ។ ឪពុកម្តាយរបស់ខ្ញុំតែងតែព្យាយាមពន្យល់ខ្ញុំមូលហេតុដែលឆាលីឈឺ ហើយថាខ្ញុំមានសំណាងណាស់ដែលមានខួរក្បាលដែលល្អជាងឆាលី ។ នៅពេលដែលខ្ញុំរអ៊ូពីភាពធុញទ្រាន់របស់ខ្ញុំដោយគ្មានប្អូនប្រុសតូចម្នាក់នៅលេងជាមួយ ឪពុកម្តាយរបស់ខ្ញុំព្យាយាមធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ ដោយបង្ហាញថាភាពធុញទ្រាន់របស់ខ្ញុំគ្រាន់តែជាផ្នែកតូចមួយតែប៉ុណ្ណោះ សម្រាប់ឆាលីវិញត្រូវបានគេបង្ខាំងនៅក្នុងបន្ទប់ងងឹតនៅក្នុងស្ថាប័នជំងឺសរសៃប្រាសាទមួយ។ ខ្ញុំ​តែង​តែ​អង្វរឪពុកម្តាយរបស់ខ្ញុំ​ឲ្យ​គាត់ផ្តល់​ឱកាស​ចុង​ក្រោយ​ដល់​ឆាលីអោយបានមកផ្ទះវិញ។ ដំបូងពួកគាត់បានយល់ព្រមធ្វើតាមការសុំរបស់ខ្ញុំ។ ឆាលីបានត្រលប់មកផ្ទះវិញជាច្រើនដង ដែលរាល់ដងការត្រលប់មួយនេះមានរយៈពេលកាន់តែខ្លីជាងមុន។ រាល់ពេលដែលឆាលីមកផ្ទះរឿងទាំងអស់នេះតែងតែកើតឡើងម្តងហើយម្តងទៀត។ ឆាលីបានខ្វេះភ្នែកឆ្មាអ្នកជិតខាងហើយយកសព្វឆ្មានោះមកទុកក្នុងប្រអប់ដាក់របស់លេងរបស់គាត់។​​ឡាមរបស់ប៉ាខ្ញុំត្រូវបានរកឃើញទំលាក់នៅក្នុងស្លាយរបស់ទារកនៅកន្លែងក្មេងលេងនៅក្នុងឧទ្យាន។ គ្រាប់ថ្នាំវីតាមីនរបស់ម៉ាក់ខ្ញុំត្រូវបានចាក់ចោលហើយជំនួសដោយគ្រាប់ថ្នាំលាងចាន។ ឥឡូវនេះ ឪពុកម្តាយរបស់ខ្ញុំស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់ “ឱកាសចុងក្រោយ” ដើម្បីអោយឆាលីបានត្រលប់មកផ្ទះវិញ។ ឪពុកម្តាយរបស់ខ្ញុំ​និយាយថាឆាលី ជំងឺរបស់ឆាលីងាយស្រួលក្នុងការបន្លំខ្លួនធ្វើជាសភាពធម្មតាដើម្បីបញ្ឆោតគ្រូពេទ្យដែលថែទាំគាត់ឱ្យគិតថាគាត់អាចជាដូចដើមហើយ។ មិនថា​ខ្ញុំអផ្សុកយ៉ាងណាក៏ដោយ ខ្ញុំក៏​នឹង​ត្រូវ​ទ្រាំ​នឹង​ការ​អផ្សុក​របស់​ខ្ញុំ​ដើម្បី​​សុវត្ថិភាពរបស់ខ្ញុំ ​ពីឆាលី​។ ខ្ញុំស្អប់ខ្លាំងណាស់ នៅពេលដែល ឆាលី ត្រូវទៅឆ្ងាយម្តងៗ។ វា​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​ធ្វើ​ពុត​ជា​ល្អនៅមុខគេ ​រហូត​ដល់​គាត់​ត្រលប់​មក​វិញ។

5/5

Leave a Comment

Your email address will not be published. Required fields are marked *

You cannot copy content of this page