ពិបាកសម្របខ្លួនក្នុងរង្វង់មិត្តភាព

134 Views

ពិបាកសម្របខ្លួនក្នុងរង្វង់មិត្តភាព (1)

Talk With Tekkhmom

ថ្ងៃនេះយើងនឹងនិយាយពីរឿងមួយដែលកើតឡើងលើមនុស្សមួយចំនួនតូច​ គឹការពិបាកចុះសម្រុងជាមួយមិត្តភក្តិជុំវិញខ្លួន។ មិនចង់វែងឆ្ងាយតោះចូលមកជជែកជាមួយគ្នាអោយចំចំនុចតែម្តង។ មានសំនួរតែ ៣ គត់សំរាប់បុគ្គលដែលមានបញ្ហាជាមួយរឿងបែបនេះ:

_______♥

♦  សំនួរទី១ ដែលនាក់ទាំងអស់គ្នាត្រូវសួរខ្លួនឯងនោះគឺ ឋានៈរបស់យើងជាអ្វី ជាមិត្តភក្តិ រឺក៏យ៉ាងណា?

♦  សំនួរទី ២ តើយើងចង់អោយកូនរបស់យើងក្លាយជាមនុស្សដូចអ្នកទាំងអស់ដែររឺអត់?

♦  សំនួរចុងក្រោយ បើសិនជាអោយអ្នកទាំងអស់គ្នាដាក់ពិន្ទុពី ១ ដល់​​ ១០ តើវត្តមានរបស់ទាំងអស់នោះជាប់លេខប៉ុន្មាន​?

♥______

តោះងាកមកមើលចំលើយ និងពិចារណានិងថ្លឹងថ្លែងទាំងអស់គ្នា។

♥  ចំលើយទី១ ឋានៈជាមិត្តភក្តិអូខេ តែក្រៅពីនោះគឺមិនត្រឹមត្រូវនោះទេ។​ ឧទាហរណ៍៖

  • ជាអ្នកបំរើ៖ សំដៅទៅលើបុគ្គលណា ក្រុមមិត្តភក្តិបែបណាដែលទុកយើងគ្រាន់ទុកយើងនៅក្បែរគ្រាន់បានប្រើចុះឡើងដូចអ្នកបម្រើចឹង។ ដូចជាទៅទិញអីអោយ យួរកាតាប ធ្វើជាអ្នកនាំសារ រឺការងារផ្សេងៗដែលខ្ជិល រឺមិនចង់ធ្វើ។
  • ជាទូរATMចេះរត់ចេះដើរផ្ទាល់ខ្លួន៖ ចឹងមានន័យថាបើអ្នកអត់លុយគឺ មិត្តភាពមួយនោះត្រូវបាត់បង់។
  • ជាអ្នករងថ្មបាក់៖​ និយាយទៅអាក្រក់យើង ល្អគេ ប្រពៃណ៍ក្រៃលែងមនុស្សបែបនឹង។

♥  ចំលើយទី ២បើសិនជាទេ គឺដឹងដោយមិនបាច់និយាយវែងឆ្ងាយ បើមិនចង់អោយកូនយើងក្លាយជាមនុស្សបែបនឹង ចឹងយើងកុំរាប់មនុស្សចឹងដូចគ្នា។

♥  ចំលើយទី៣ និយាយទៅរាងមិនសូវជាសមប៉ុន្មាន បើសិនជាក្រោម ៦ រាប់ត្រឹមនាក់ស្គាល់គ្នាបានហើយ។

ទាំងអស់នេះគ្រាន់តែជាមតិរបស់នាងខ្ញុំតែប៉ុន្នោះ បើទាំងអស់គ្នាចង់បន្ថែមបន្ថយ​មតិ រឺចែករំលែកបទពិសោធន៍របស់ខ្លួនឯងផ្ទាល់អាចឆាតមកតាមរយៈ

Facebook Page: De Tekkhmom

Question Page on Our Website

179 Views ជណ្តើរក្រោយផ្ទះ Talk With …

134 Viewsពិបាកសម្របខ្លួនក្នុងរង្វង់មិត្តភាព (1) Talk With …

192 ViewsDifficult Fitting In Among …

Leave a Comment

Your email address will not be published. Required fields are marked *

You cannot copy content of this page