មិត្តប្រុសរបស់ខ្ញុំ និងខ្ញុំ ពួកយើងបានទិញផ្ទះចាស់មួយកន្លែង។ គាត់ជាអ្នកទទួលបន្ទុកលើការសាងសង់ផ្ទះរបស់ពួកយើងអោយក្លាយជាផ្ទះ “ថ្មី” ដូចជាកែច្នៃផ្ទះបាយចាស់ អោយទៅជាបន្ទប់គេងមេគ្រួសារ។ សម្រាប់ខ្ញុំវិញជាអ្នកទទួលខុសត្រូវ ហែកបកផ្ទាំងក្រដាសបិតជញ្ជាំងចាស់ៗចោល។ ម្ចាស់ផ្ទះមុនគាត់បានបិតក្រដាសបិតជញ្ជាំងនឹងពេញ ជញ្ជាំងនិងពិដានទាំងអស់! ការបកក្រដាសនឹងមិនស្រួលដូចការគិតទេ ហត់ខ្លាំងតែក៏មានអាម្មណ៏ពិសេសនៅពេលបកវាចេញម្តង១ផ្ទាំងម្តង១ផ្ទាំង។ អារម្មណ៍ល្អបំផុតគឺការបកក្រដាសនឹងបានផ្ទាំងវែងៗ ស្រដៀងពេលដែលយើងបកស្បែកដែលអ្នករបកចេញពីការរលាកដោយពន្លឺព្រះអាទិត្យ។ បកយូរៗក៏ក្លាយជាការកំសាន្តមួយបែប បកម្តងៗសង្ឃឹមថាបំណែកដែលបកចេញមកកាន់តែវែងជាងមុន។ អ្វីដែលចំលែកនៅក្រោមផ្នែកជ្រុងមួយនៃក្រដាសដែលបកចេញមកនៅក្នុងបន្ទប់នីមួយៗគឺមានឈ្មោះរបស់មនុស្ស និងកាលបរិច្ឆេទ ។ ដើម្បីស្រាយចំងល់ ខ្ញុំក៏សំរេចចិត្តស្វែងរកឈ្មោះមួយក្នុងចំនោមឈ្មោះទាំងអស់នៅ តាមបណ្តាញអ៊ីនធើនេត ហើយក៏បានរកឃើញថាមនុស្សនោះពិតជាមនុស្សដែលបានបាត់ខ្លួនមែន ហើយកាលបរិច្ឆេទដែលមាននៅក្នុងក្រដាសដែលបកចេញនោះត្រូវនឹងកាលបរិច្ឆេទថ្ងៃដែលបាត់ខ្លួន! នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានធ្វើបញ្ជីស្រង់ឈ្មោះ និងកាលបរិច្ឆេទទាំងអស់។ ច្បាស់បំផុតណាស់ថាឈ្មោះនីមួយៗគឺជាមនុស្សដែលបានបាត់ខ្លួន ហើយកាលបរិច្ឆេទនឹងក៏ត្រូវនឹងថ្ងៃបាត់ខ្លួនដូចគ្នា។ មិត្តប្រុសរបស់ខ្ញុំ និងខ្ញុំបានជូនដំណឹងទៅប៉ូលិស ហើយប៉ូលិសក៏បានបញ្ជូនក្រុមឧស៊ើបអង្កេតមកផ្ទះរបស់យើង។ ខ្ញុំបានលឺប៉ូលិសម្នាក់និយាយថា “បាទ វាជាមនុស្ស”។ ខ្ញុំភ្ញាក់ថា មនុស្ស? តើមនុស្សអីគេ? “អ្នកនាង ក្រដាសដែលអ្នកបកចេញពីជញ្ជាំងនោះនៅឯណា? ខ្ញុំក៏បានចង្អុលប្រាប់ទីតាំង។ អ្វីដែលខ្ញុំមិននឹកស្មានដល់នោះ ផ្ទាំងក្រដាសដែលបានបកចេញនោះមិនមែនជាផ្ទាំងក្រដាសធម្មតានោះទេ វាជាស្បែកមនុស្សដែលបានបាត់ខ្លួន។”
ក្រដាសបិតជញ្ជាំង
105 Views