ជណ្តើរក្រោយផ្ទះ
Talk With Tekkhmom
ការចែករំលែកបទពិសោធន៍មួយនេះនាងខ្ញុំបានមកពី អ្នកស្គាល់គ្នាម្នាក់ដែលសុំមិនបញ្ជេញឈ្មោះ គាត់មានរឿង២ ដែលចែករំលែកមកកាន់ប្រិយ៍មិត្តទាំងអស់គ្នា
បងប្អូនទាំងអស់គ្នាអាចចែករំលែកបទពិសោធន៍ចែករំលែកបទពិសោធន៍របស់ខ្លួនឯងផ្ទាល់តាមរយៈ
រឿងមួយនេះកើតឡើងនៅភូមិមួយនៅក្នុងខេត្តកំពង់ឆ្នាំង រឿងមួយនេះនាងខ្ញុំបានពីអ្នកស្គាល់គ្នាម្នាក់ដែលចង់ចែករំលែកបទពិសោធន៍ព្រឺព្រួចរបស់គាត់។ គាត់មិនបានប្រាប់ពីទីតាំងថានៅភូមិមួយណានោះទេ។ ក្នុងគ្រួសាររបស់គាត់មានសមាជិក ៥ នាក់សុទ្ធតែជាអ្នកមិនជឿអំពីរឿងខ្មោចនោះទេ កាលគាត់នៅតូចគាត់ និង ឪពុករបស់គាត់តែងតែដើរជីកដំឡូង និង រកត្រី រឺខ្យងដើម្បីមកធ្វើជាម្ហូបអាហារ ពេលខ្លះក៏ឈ្លៀតកាប់អុសបន្ថែមដើម្បីទុកប្រើប្រាស់។ នៅថ្ងៃមួយនៅក្នុងភូមិគាត់មានគេរើរុះផ្ទះដោយសារតែ គេចង់ធ្វើផ្ទះថ្មី ដោយឪពុកគាត់អត់ផងគាត់ក៏ទៅសុំជណ្តើរឈើដែលគេចោល និងរបស់របរខ្លះផ្សេងទៀតដែលគាត់អាចយកមកឆ្នៃធ្វើផ្ទះស្បូវរបស់គាត់។ ពេលដែលគាត់រើមកដល់ អីវ៉ាន់មកដល់ផ្ទះរបស់គាត់ភ្លាម គាត់ក៏ទុករបស់ទាំងអស់នោះនៅខាងក្រោយផ្ទះ ហើយគាត់ក៏រៀបចំមុជទឹកហូបបាយល្ងាច និងចូលសម្រានធម្មតា ដល់យប់ឡើងគាត់ក៏យល់សប្តិឃើញមនុស្សស្រីម្នាក់ស្លៀកឈុតបុរាណ តែមិនមានមុខនោះទេឈរបែរមុខមកផ្ទះរបស់គាត់។ ព្រឹកឡើងគាត់ក៏ភ្ញាក់ធម្មតាដោយមិនចាប់អារម្មណ៍លើការយល់សប្តិរបស់គាត់ដែរ។ ចូលដល់យប់ទី ២ គាត់ក៏បានយល់សប្តិដូចទៅនឹងយប់ទីមួយដូចគ្នា តែលើកនេះខុសត្រង់មនុស្សស្រីម្នាក់នឹងលើកដៃចង្អុលមកផ្ទះរបស់គាត់ ហើយខ្លួនរបស់ម្នាក់ស្រីនឹងចាប់ផ្តើមប្រេះៗ។ ព្រឹកឡើងពុកគាត់ក៏បានយករឿងនេះទៅរៀបរាប់ប្រាប់ដល់ម៉ែតាមដំនើរថាយប់មិញគាត់បានយល់សប្តិឃើញអ្វី ហើយម៉ែក៏គាត់ប្រាប់វិញដែរថាពេលដែលគាត់ដាំបាយល្ងាចគាត់ឃើញស្រីម្នាក់អង្គុយលើជណ្តើរដែលផ្អែកជាប់នឹងដើមឈើក្រោយ តែគ្រលាសភ្នែកតែមួយភ្លែតក៏បាត់ទៅវិញ និយាយជាមួយគ្នាចុះឡើងបានត្រឹមតែជជែកតែប៉ុន្នឹង ពុកនិងម៉ែគាត់មិនមានដឹងថាត្រូវធ្វើយ៉ាងណានោះទេ ក្រៅពីទៅជួបលោកតានៅវត្តដើម្បីអោយគាត់ជួយតែ ដោយសារតែក្រពះគាត់ក៏ ទុករឿងនឹងមួយឡែកចេញទៅក្រៅរកចំអែតក្រពះសិន។ ដល់យប់ឡើងពុកចូលសម្រានដូចរាល់ដង តែលើកនេះយល់សប្តិម្តងទៀត លើកនេះសាហាវខ្លាំងជាង២ យប់មុនដោយឃើញម្នាក់ស្រីនឹងឈរនៅចុងជើង គ្រាន់តែភ្លាមៗម្នាក់ស្រីនឹងហក់មកកន្ទ្រប់លើខ្លួនគាត់តែម្តង ហើយយកដៃដែលមានក្រចកវែងៗមកច្របាច់កគាត់ គាត់ថាដៃនឹងឡើងរលួយហើយស្អុយខ្លាំង គាត់ប្រឹងរើខ្លាំងប៉ុណ្ណាក៏រើអត់រួចដែរគាត់ប្រឹងរើរហូតដល់ភ្ញាក់ ពេលភ្ញាក់ឡើងគឺមិនទាន់ភ្លឺទេ តែគាត់ក៏អត់បានសម្រានទៅវិញដែរ គាត់ចាំដល់ភ្លឺតែម្តង។ ដល់ភ្លឺគាត់ក៏ដាច់ចិត្ត ទៅរកលោកតានៅវត្តដើម្បីសុំលោកតាអោយជួយមើលថាគាត់មានរឿងអី។ ពេលទៅដល់លោកតាក៏គាត់មើលអោយ ហើយក៏ប្រាប់ទៅវិញថាញោមមានយករបស់អ្វីចូលផ្ទះអត់ មានគេមកតាមជាមួយរបស់នឹង ម្នាក់ស្រីនឹងគេហួងហែងរបស់គេយកអោយគេវិញទៅរឿងនឹងបាត់។ នៅពេលដែលលោកតាមានសង្ឃដីការមកគឺគាត់ដឹងតែម្តង គ្មានអីទេក្រៅតែពីជណ្តើរនឹងទេពុករបស់ខ្ញុំក៏សំរេចចិត្ត ចឹងគាត់ក៏សំរេខចិត្តយកជណ្តើរនឹងទៅប្រគេននៅវត្ត ហើយបន្ទាប់ពីពេលនឹងមកពុកក៏មិនមានយល់សប្តិឃើញម្នាក់ស្រីនឹងទៀតដែរ។
178 Views ជណ្តើរក្រោយផ្ទះ Talk With …
131 Viewsពិបាកសម្របខ្លួនក្នុងរង្វង់មិត្តភាព (1) Talk With …
191 ViewsDifficult Fitting In Among …