April 2022

beauty, cosmetic, products-4993471.jpg

រឿងទិញស្គីនឃែរទុក

132 Viewsមានអ្នកណាចាំបានអត់ថាកាលកូវីតផ្ទុះខ្លាំងគេបិទទីក្រុងទាំងមូលនោះ មានអ្នកជិតអស់ហ្វូមលាងមុខ សាន់ស្រ្គីន គ្រឿងថែសម្រស់ មានអារម្មណ៍យ៉ាងមិចដែរបងប្អូន? កាត់ដបមធ្យម ងំហ្វូមលាងមុខចាក់ទឹកចូលក្រឡុកទៀត។ តាំងពីថ្ងៃហ្នឹងមក យ៉ាងហោចណាស់មានហ្វូមមួយទីបទុកសាគួរក្នុងផ្ទះ។  តែតាំងចេះទិញតាមវេបសាយកូរ៉េមក មានបងប្អូនខ្លះស្តុកទុកលើសពី១ទៀត (អ្នកដឹងបានដឹង)។តាំងពីពេលហ្នឹងគួបផ្សំនិងចូលចិត្តទិញផង ងាកៗទិញ ងាកៗទិញ។ អីលូវកុំមើល ជាពិសេសមីសាន់ស្រ្គីនការពារកំដៅថ្ងៃហ្នឹងម៉ងប្រើចុះដូចគេផឹកប៊ីយ៉ែរ សល់តែសំបកពេញផ្ទះទុកចាប់រង្វាន់ទេ។ ពេលទិញច្រើនគេសួរថា  ៉ចុះប្រើអស់ដែរ? ៉ គ្នាតែពីរនាក់ទេ លាបស្មើដៃគ្នា មើលតែសំបកទៅដឹងហើយសំខាន់លាបទៅមានប្រសិទ្ធិភាពអត់? បើអត់ប្រឹងទិញទុកធ្វើអី ព្រោះមុននឹងលាបយើងត្រូវដឹងថាលាបមួយណាហើយមួយណាលាបពេលណា?   5/5

បងខ្ញុំប្រើត្រូវអត់?

134 Views​សួស្តីបងប្អូន អេដមីនមកទៀតហើយ។ របៀបមើល សារធាតុផ្សំក្នុងស្គីនខែរ គឺជារឿងសំខាន់។ទោះបីជាយើងមិនមែនជាគ្រូពេទ្យសើស្បែកក៍ដោយ តែរៀនចំនាំគ្រឿងផ្សំដែលស្បែកយើងចូលចិត្ត រឺមិនចូលចិត្ត។ ដូចជាស្បែកអេដមីនចឹងចូលចិត្ត  hyaluronic acid and peptide​ ceramide artichoke mug wort vitamin c retinolអីហ្នឹង។ ខ្ញុំរៀនចំណាំ ហើយមុនហ្នឹងខ្ញុំទិញផលិតផលខ្ញុំមើលថាតើមានសារធាតុដែលខ្ញុំត្រូវគ្នាជាមួយអត់?​ឃើញមានcica ជាសារធាតុផ្សំគោលហ្នឹង​  bye bye ធ្លាប់សាកបួន៥​ប្រ៊េនខុសគ្នា ចេះតែឡើងមុខ​ រឺចេញសញ្ញាឡើងមុនអោយដឹងតែម្តង។ រួចចុះបើមិនដែលប្រើផងមិចដឹងទៅ? បើចង់សាកសារធាតុថ្មីrecommend ទិញពេលប្រូមូសិន ចឹងពេលប្រើមិនត្រូវមិនសូវស្តាយលុយ។អាចយកលាបកលាបខ្លួនបាន។  5/5 Facebook Youtube

ក្រដាសបិតជញ្ជាំង

104 Viewsមិត្តប្រុសរបស់ខ្ញុំ និងខ្ញុំ ពួកយើងបានទិញផ្ទះចាស់មួយកន្លែង។ គាត់ជាអ្នកទទួលបន្ទុកលើការសាងសង់ផ្ទះរបស់ពួកយើងអោយក្លាយជាផ្ទះ “ថ្មី” ដូចជាកែច្នៃផ្ទះបាយចាស់ អោយទៅជាបន្ទប់គេងមេគ្រួសារ។ សម្រាប់ខ្ញុំវិញជាអ្នកទទួលខុសត្រូវ ហែកបកផ្ទាំងក្រដាសបិតជញ្ជាំងចាស់ៗចោល។ ម្ចាស់ផ្ទះមុនគាត់បានបិតក្រដាសបិតជញ្ជាំងនឹងពេញ ជញ្ជាំងនិងពិដានទាំងអស់! ការបកក្រដាសនឹងមិនស្រួលដូចការគិតទេ ហត់ខ្លាំងតែក៏មានអាម្មណ៏ពិសេសនៅពេលបកវាចេញម្តង១ផ្ទាំងម្តង១ផ្ទាំង។ អារម្មណ៍ល្អបំផុតគឺការបកក្រដាសនឹងបានផ្ទាំងវែងៗ ស្រដៀងពេលដែលយើងបកស្បែកដែលអ្នករបកចេញពីការរលាកដោយពន្លឺព្រះអាទិត្យ។ បកយូរៗក៏ក្លាយជាការកំសាន្តមួយបែប បកម្តងៗសង្ឃឹមថាបំណែកដែលបកចេញមកកាន់តែវែងជាងមុន។ អ្វីដែលចំលែកនៅក្រោមផ្នែកជ្រុងមួយនៃក្រដាសដែលបកចេញមកនៅក្នុងបន្ទប់នីមួយៗគឺមានឈ្មោះរបស់មនុស្ស និងកាលបរិច្ឆេទ ។ ដើម្បីស្រាយចំងល់ ខ្ញុំក៏សំរេចចិត្តស្វែងរកឈ្មោះមួយក្នុងចំនោមឈ្មោះទាំងអស់នៅ តាមបណ្តាញអ៊ីនធើនេត ហើយក៏បានរកឃើញថាមនុស្សនោះពិតជាមនុស្សដែលបានបាត់ខ្លួនមែន ហើយកាលបរិច្ឆេទដែលមាននៅក្នុងក្រដាសដែលបកចេញនោះត្រូវនឹងកាលបរិច្ឆេទថ្ងៃដែលបាត់ខ្លួន! នៅថ្ងៃបន្ទាប់ ខ្ញុំក៏បានធ្វើបញ្ជីស្រង់ឈ្មោះ និងកាលបរិច្ឆេទទាំងអស់។ ច្បាស់បំផុតណាស់ថាឈ្មោះនីមួយៗគឺជាមនុស្សដែលបានបាត់ខ្លួន ហើយកាលបរិច្ឆេទនឹងក៏ត្រូវនឹងថ្ងៃបាត់ខ្លួនដូចគ្នា។ មិត្តប្រុសរបស់ខ្ញុំ និងខ្ញុំបានជូនដំណឹងទៅប៉ូលិស ហើយប៉ូលិសក៏បានបញ្ជូនក្រុមឧស៊ើបអង្កេតមកផ្ទះរបស់យើង។ ខ្ញុំបានលឺប៉ូលិសម្នាក់និយាយថា “បាទ វាជាមនុស្ស”។ ខ្ញុំភ្ញាក់ថា មនុស្ស? តើមនុស្សអីគេ? “អ្នកនាង ក្រដាសដែលអ្នកបកចេញពីជញ្ជាំងនោះនៅឯណា? ខ្ញុំក៏បានចង្អុលប្រាប់ទីតាំង។ អ្វីដែលខ្ញុំមិននឹកស្មានដល់នោះ ផ្ទាំងក្រដាសដែលបានបកចេញនោះមិនមែនជាផ្ទាំងក្រដាសធម្មតានោះទេ វាជាស្បែកមនុស្សដែលបានបាត់ខ្លួន។”  5/5 source:

boy, mono, black-659536.jpg

ឆាលី

112 Views​ខ្ញុំស្អប់ពេលវេលាមួយនេះណាស់ គឺពេលដែលប្អូនប្រុសរបស់ខ្ញុំ ឆាលី ត្រូវចាកចេញទៅឆ្ងាយ។ ឪពុកម្តាយរបស់ខ្ញុំតែងតែព្យាយាមពន្យល់ខ្ញុំមូលហេតុដែលឆាលីឈឺ ហើយថាខ្ញុំមានសំណាងណាស់ដែលមានខួរក្បាលដែលល្អជាងឆាលី ។ នៅពេលដែលខ្ញុំរអ៊ូពីភាពធុញទ្រាន់របស់ខ្ញុំដោយគ្មានប្អូនប្រុសតូចម្នាក់នៅលេងជាមួយ ឪពុកម្តាយរបស់ខ្ញុំព្យាយាមធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ ដោយបង្ហាញថាភាពធុញទ្រាន់របស់ខ្ញុំគ្រាន់តែជាផ្នែកតូចមួយតែប៉ុណ្ណោះ សម្រាប់ឆាលីវិញត្រូវបានគេបង្ខាំងនៅក្នុងបន្ទប់ងងឹតនៅក្នុងស្ថាប័នជំងឺសរសៃប្រាសាទមួយ។ ខ្ញុំ​តែង​តែ​អង្វរឪពុកម្តាយរបស់ខ្ញុំ​ឲ្យ​គាត់ផ្តល់​ឱកាស​ចុង​ក្រោយ​ដល់​ឆាលីអោយបានមកផ្ទះវិញ។ ដំបូងពួកគាត់បានយល់ព្រមធ្វើតាមការសុំរបស់ខ្ញុំ។ ឆាលីបានត្រលប់មកផ្ទះវិញជាច្រើនដង ដែលរាល់ដងការត្រលប់មួយនេះមានរយៈពេលកាន់តែខ្លីជាងមុន។ រាល់ពេលដែលឆាលីមកផ្ទះរឿងទាំងអស់នេះតែងតែកើតឡើងម្តងហើយម្តងទៀត។ ឆាលីបានខ្វេះភ្នែកឆ្មាអ្នកជិតខាងហើយយកសព្វឆ្មានោះមកទុកក្នុងប្រអប់ដាក់របស់លេងរបស់គាត់។​​ឡាមរបស់ប៉ាខ្ញុំត្រូវបានរកឃើញទំលាក់នៅក្នុងស្លាយរបស់ទារកនៅកន្លែងក្មេងលេងនៅក្នុងឧទ្យាន។ គ្រាប់ថ្នាំវីតាមីនរបស់ម៉ាក់ខ្ញុំត្រូវបានចាក់ចោលហើយជំនួសដោយគ្រាប់ថ្នាំលាងចាន។ ឥឡូវនេះ ឪពុកម្តាយរបស់ខ្ញុំស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់ “ឱកាសចុងក្រោយ” ដើម្បីអោយឆាលីបានត្រលប់មកផ្ទះវិញ។ ឪពុកម្តាយរបស់ខ្ញុំ​និយាយថាឆាលី ជំងឺរបស់ឆាលីងាយស្រួលក្នុងការបន្លំខ្លួនធ្វើជាសភាពធម្មតាដើម្បីបញ្ឆោតគ្រូពេទ្យដែលថែទាំគាត់ឱ្យគិតថាគាត់អាចជាដូចដើមហើយ។ មិនថា​ខ្ញុំអផ្សុកយ៉ាងណាក៏ដោយ ខ្ញុំក៏​នឹង​ត្រូវ​ទ្រាំ​នឹង​ការ​អផ្សុក​របស់​ខ្ញុំ​ដើម្បី​​សុវត្ថិភាពរបស់ខ្ញុំ ​ពីឆាលី​។ ខ្ញុំស្អប់ខ្លាំងណាស់ នៅពេលដែល ឆាលី ត្រូវទៅឆ្ងាយម្តងៗ។ វា​ធ្វើ​ឱ្យ​ខ្ញុំ​ត្រូវ​ធ្វើ​ពុត​ជា​ល្អនៅមុខគេ ​រហូត​ដល់​គាត់​ត្រលប់​មក​វិញ។  5/5 source:

ព្រះពុទ្ធចេះសើច រឺតាកំប៉ោង

178 Viewsវត្ថុមួយនេះ គឺជានិមិត្តសញ្ញានៃសេចក្តីរីករាយ ដែលអាចបន្ថែមថាមពលវិជ្ជមានដល់កន្លែងណាមួយ ហើយក៏ជួយបង្កើតថាមពលហុងស៊ុយល្អៗបន្ថែមទៀតផងដែរ។ ចំពោះរូបតាកំប៉ោងនេះ ក៏អាចប្រើជាគ្រឿងតុបតែងលម្អយ៉ាងស្រស់ស្អាតនៅក្នុងការិយាល័យ ហាង រឺកន្លែងផ្សេងៗ ជាដើម។ វាជារបស់ដែលពេញនិយមបំផុតក្នុងចំណោមវត្ថុហុងស៊ុយទាំងអស់។  5/5 ប្រភព៖

ភូគោលធ្វើពីគ្រីស្តាល់

92 Viewsភូគលធ្វើពីគ្រីស្តាល់នេះមានសមត្ថភាពពិសេសអាចបង្កើនសំណាងក្នុងការធ្វើពីអាជីវកម្មរបស់អ្នកក្នុងកម្រិតដ៏អស្ចារ្យមួយដែលអ្នកមិនអាចស្មានដល់។ មិនត្រឹមតែបុណ្ណោះភូគលពិសេសនេះអាចជួយដល់ការប្រស្រ័យទាក់ទង និងបង្កើនរឿងល្អៗក្នុងការងារ។ វាក៏អាចនាំមកជូនអ្នកនូវទំនាក់ទំនងដែលប្រសើរឡើងមួយចំនួនដើម្បីកែលម្អ និងលើកកំពស់អាជីពរបស់អ្នក។ ប្រសិនបើអ្នកជាសិស្សវិញនោះ វាអាចជំរុញសំណាងរបស់អ្នកឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងការប្រឡងរបស់អ្នក។​ ភូគលធ្វើពីគ្រីស្តាល់នេះគួរតែដាក់នៅទិសខាងជើងឆៀងខាងកើតនៃតុការិយាល័យ រឺតុសិក្សារបស់អ្នក។  5/5 ប្រភព៖

កណ្តឹងខ្យល់

157 Viewsវត្ថុមួយនេះមិនត្រឹមតែផ្តល់នូវការលម្អដល់ផ្ទះរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងមានចំនុចពិសេសដែលនាំភាពត្រជាក់ត្រជុំក្នុងផ្ទះផងដែរ។ ក្នុងចំណោមការធ្វើពីឈើ និងដែកដែលមានមូលដ្ឋានរូបរាងខុសៗគ្នា កណ្ដឹងខ្យល់ដែលធ្វើពីកាក់លោហៈ ត្រូវបានគេជឿថាអាចនាំយកសំណាងក្នុងការរកទ្រព្យសម្បត្តិ សម្រាប់គ្រួសារ ដែលទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ។  5/5 ប្រភព៖

កង្កែបជើងបី

253 Viewsកង្កែបជើងបី នេះធាតុហុងស៊ុយដ៏សំខាន់បំផុតសម្រាប់ទ្រព្យសម្បត្តិគឺកង្កែបជើងបី។ មាន​ជំនឿ​ថាកង្កែបជើងបី​ជា​អ្នក​ថែរក្សាលុយ​ ​និងការពារ​ទ្រព្យសម្បត្តិ​ផង​របស់​គ្រួសារ​អ្នក។ ប្រសិនបើអ្នក ឬ មនុស្សជាទីស្រលាញ់របស់អ្នកប្រាថ្នាចង់បានទ្រព្យសម្បត្តិច្រើន ចូរទទួលយក នូវវត្ថុហុងស៊ុយមួយនេះចូលមកក្នុងផ្ទះ។ កង្កែបជើងបីនេះក៏អាចតុបតែងលម្អផ្ទះរបស់អ្នកផងដែរ។  5/5 ប្រភព៖

សំនាញ់ចាប់សុបិន្ត

109 Viewsវា​ជា​វត្ថុ​ហុងស៊ុយ​ដ៏​ពេញ​និយម​មួយ​ ​ដែល​ប្រើ​ដើម្បី​រក្សាការពារអ្នកពី​សុបិន​អាក្រក់។ ឧបករណ៍ចាប់សុបិននេះមានច្រើនទំហំ ហើយក៏អាចប្រើជាគ្រឿងតុបតែងដ៏ស្រស់ស្អាតនៅក្នុងបន្ទប់គេងផងដែរ។​​ សម្រាប់អ្នកដែលពិបាកគេង​ គេងមិនស្ងប់ ឬ ឧស្សាហ៍សុបិន្តអាក្រក់ច្រើន អ្នកអាចសាកប្រើវត្ថុនេះបាន។ បើសិនជាមានមនុស្សជាទីស្រលាញ់របស់អ្នកជួបបញ្ហាទាំងនោះអ្នកក៏អាចជូនវត្ថុ នេះដល់គាត់។ អ្នកនឹងមើលឃើញការផ្លាស់ប្តូរក្នុងជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។  5/5 ប្រភព៖

ម៉ាស៊ីនគិតលេខបុរាណ

99 Views ម៉ាស៊ីនគិតលេខបុរាណវា​មួយនេះ ជា​វត្ថុ​ហុងស៊ុយ​ដ៏​ពេញ​និយម​មួយ​ ​ដែល​ប្រើ​ដើម្បី​រក្សាការពារអ្នកពី​សុបិន​អាក្រក់។ ឧបករណ៍ចាប់សុបិននេះមានច្រើនទំហំ ហើយក៏អាចប្រើជាគ្រឿងតុបតែងដ៏ស្រស់ស្អាតនៅក្នុងបន្ទប់គេងផងដែរ។​​ សម្រាប់អ្នកដែលពិបាកគេង​ គេងមិនស្ងប់ ឬ ឧស្សាហ៍សុបិន្តអាក្រក់ច្រើន អ្នកអាចសាកប្រើវត្ថុនេះបាន។ បើសិនជាមានមនុស្សជាទីស្រលាញ់របស់អ្នកជួបបញ្ហាទាំងនោះអ្នកក៏អាចជូនវត្ថុ នេះដល់គាត់។ អ្នកនឹងមើលឃើញការផ្លាស់ប្តូរក្នុងជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។  5/5 ប្រភព៖

You cannot copy content of this page