រឿងទិញស្គីនឃែរទុក
132 Viewsមានអ្នកណាចាំបានអត់ថាកាលកូវីតផ្ទុះខ្លាំងគេបិទទីក្រុងទាំងមូលនោះ មានអ្នកជិតអស់ហ្វូមលាងមុខ សាន់ស្រ្គីន គ្រឿងថែសម្រស់ មានអារម្មណ៍យ៉ាងមិចដែរបងប្អូន? កាត់ដបមធ្យម ងំហ្វូមលាងមុខចាក់ទឹកចូលក្រឡុកទៀត។ តាំងពីថ្ងៃហ្នឹងមក យ៉ាងហោចណាស់មានហ្វូមមួយទីបទុកសាគួរក្នុងផ្ទះ។ តែតាំងចេះទិញតាមវេបសាយកូរ៉េមក មានបងប្អូនខ្លះស្តុកទុកលើសពី១ទៀត (អ្នកដឹងបានដឹង)។តាំងពីពេលហ្នឹងគួបផ្សំនិងចូលចិត្តទិញផង ងាកៗទិញ ងាកៗទិញ។ អីលូវកុំមើល ជាពិសេសមីសាន់ស្រ្គីនការពារកំដៅថ្ងៃហ្នឹងម៉ងប្រើចុះដូចគេផឹកប៊ីយ៉ែរ សល់តែសំបកពេញផ្ទះទុកចាប់រង្វាន់ទេ។ ពេលទិញច្រើនគេសួរថា ៉ចុះប្រើអស់ដែរ? ៉ គ្នាតែពីរនាក់ទេ លាបស្មើដៃគ្នា មើលតែសំបកទៅដឹងហើយសំខាន់លាបទៅមានប្រសិទ្ធិភាពអត់? បើអត់ប្រឹងទិញទុកធ្វើអី ព្រោះមុននឹងលាបយើងត្រូវដឹងថាលាបមួយណាហើយមួយណាលាបពេលណា? 5/5