ជណ្តើរក្រោយផ្ទះ
177 Views ជណ្តើរក្រោយផ្ទះ Talk With Tekkhmom ការចែករំលែកបទពិសោធន៍មួយនេះនាងខ្ញុំបានមកពី អ្នកស្គាល់គ្នាម្នាក់ដែលសុំមិនបញ្ជេញឈ្មោះ គាត់មានរឿង២ ដែលចែករំលែកមកកាន់ប្រិយ៍មិត្តទាំងអស់គ្នា បងប្អូនទាំងអស់គ្នាអាចចែករំលែកបទពិសោធន៍ចែករំលែកបទពិសោធន៍របស់ខ្លួនឯងផ្ទាល់តាមរយៈ Facebook Page: De Tekkhmom Question Page on Our Website រឿងមួយនេះកើតឡើងនៅភូមិមួយនៅក្នុងខេត្តកំពង់ឆ្នាំង រឿងមួយនេះនាងខ្ញុំបានពីអ្នកស្គាល់គ្នាម្នាក់ដែលចង់ចែករំលែកបទពិសោធន៍ព្រឺព្រួចរបស់គាត់។ គាត់មិនបានប្រាប់ពីទីតាំងថានៅភូមិមួយណានោះទេ។ ក្នុងគ្រួសាររបស់គាត់មានសមាជិក ៥ នាក់សុទ្ធតែជាអ្នកមិនជឿអំពីរឿងខ្មោចនោះទេ កាលគាត់នៅតូចគាត់ និង ឪពុករបស់គាត់តែងតែដើរជីកដំឡូង និង រកត្រី រឺខ្យងដើម្បីមកធ្វើជាម្ហូបអាហារ ពេលខ្លះក៏ឈ្លៀតកាប់អុសបន្ថែមដើម្បីទុកប្រើប្រាស់។ នៅថ្ងៃមួយនៅក្នុងភូមិគាត់មានគេរើរុះផ្ទះដោយសារតែ គេចង់ធ្វើផ្ទះថ្មី ដោយឪពុកគាត់អត់ផងគាត់ក៏ទៅសុំជណ្តើរឈើដែលគេចោល និងរបស់របរខ្លះផ្សេងទៀតដែលគាត់អាចយកមកឆ្នៃធ្វើផ្ទះស្បូវរបស់គាត់។ ពេលដែលគាត់រើមកដល់ អីវ៉ាន់មកដល់ផ្ទះរបស់គាត់ភ្លាម គាត់ក៏ទុករបស់ទាំងអស់នោះនៅខាងក្រោយផ្ទះ ហើយគាត់ក៏រៀបចំមុជទឹកហូបបាយល្ងាច និងចូលសម្រានធម្មតា ដល់យប់ឡើងគាត់ក៏យល់សប្តិឃើញមនុស្សស្រីម្នាក់ស្លៀកឈុតបុរាណ តែមិនមានមុខនោះទេឈរបែរមុខមកផ្ទះរបស់គាត់។ ព្រឹកឡើងគាត់ក៏ភ្ញាក់ធម្មតាដោយមិនចាប់អារម្មណ៍លើការយល់សប្តិរបស់គាត់ដែរ។ ចូលដល់យប់ទី ២ គាត់ក៏បានយល់សប្តិដូចទៅនឹងយប់ទីមួយដូចគ្នា តែលើកនេះខុសត្រង់មនុស្សស្រីម្នាក់នឹងលើកដៃចង្អុលមកផ្ទះរបស់គាត់ ហើយខ្លួនរបស់ម្នាក់ស្រីនឹងចាប់ផ្តើមប្រេះៗ។ ព្រឹកឡើងពុកគាត់ក៏បានយករឿងនេះទៅរៀបរាប់ប្រាប់ដល់ម៉ែតាមដំនើរថាយប់មិញគាត់បានយល់សប្តិឃើញអ្វី ហើយម៉ែក៏គាត់ប្រាប់វិញដែរថាពេលដែលគាត់ដាំបាយល្ងាចគាត់ឃើញស្រីម្នាក់អង្គុយលើជណ្តើរដែលផ្អែកជាប់នឹងដើមឈើក្រោយ តែគ្រលាសភ្នែកតែមួយភ្លែតក៏បាត់ទៅវិញ និយាយជាមួយគ្នាចុះឡើងបានត្រឹមតែជជែកតែប៉ុន្នឹង ពុកនិងម៉ែគាត់មិនមានដឹងថាត្រូវធ្វើយ៉ាងណានោះទេ …