ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់ :Dr.Ceuracle Tea Tree Purifine Green Up Sun 1 Comment / ការថែទាំសម្រស់, ឡេការពារកំដៅថ្ងៃ / By Tekkhmom 248 Views ទិញនៅទីណាបាន? សូមចុចលើលីងខាងក្រោមដើម្បីទទួលបានពត៏មានបន្ថែម ♥ Stylekorean អានអត្ថបទនេះជាភាសាអង់គ្លេស Click here សុំនិយាយចេញពីចិត្តតែម្តង: សួស្តីអ្នកទាំងអស់គ្នាសារជាថ្មីម្តងទៀត ជួបជាមួទឹកឃ្មុំនូវការបរិយាយអំពីផលិតផលស្គីនខែរមួយ:ឡេការពារកំដៅថ្ងៃ Dr. Ceuracle Tea Tree Purifine______♥ ថ្ងៃនេះនាងខ្ញុំមកចែករំលែកបទពិសោធន៍បែបថ្មី។ អត្ថបទថ្ងៃនេះពិសេស ដោយមានវត្តមាននូវការចែករំលែក ២ ខុសគ្នា។ ការចែករំលែក ១ ជារបស់ប្អូនស្រី នាងខ្ញុំ និង មួយទៀត ជារបស់នាងខ្ញុំផ្ទាល់។ការចែករំលែកបទពិសោធន៍របស់ប្អូនខ្ញុំ:“ឡេការពារកំដៅថ្ងៃពី Dr. Ceuracle មួយនេះខ្ញុំមិនបានប្រើច្រើនដងទេ ដោយសារតែពេលដែលលាបទៅសខ្លាំង ហើយសម្បុរស្បែកខ្ញុំគឺស្រឯម មិនសូវជាសទេ ចឹងពេលលាបទៅគឺមុខស ដូចអ្នកលេងល្ខោនចឹង។ សម្រាប់ការផ្តល់សំនើមពីផលិតផលនេះគឺល្អ ព្រោះពេលនាងខ្ញុំលាបទៅគឺផ្តល់សំនើមបានពេញមួយថ្ងៃតែម្តង។ ចំពោះក្លិនរបស់ឡេការពារកំដៅថ្ងៃនេះវិញទទួលយកបាន មិនក្រអូប ហើយក៏មិនឈួលអាក្រក់នោះទេ។”ការចែករំលែកបទពិសោធន៍របស់ខ្ញុំ:“សម្រាប់នាងខ្ញុំផ្ទាល់គឺ ស្រឡាញឡេការកំដៅថ្ងៃពី Dr. Ceuracle នេះណាស់។ ពេលដែលលាបទៅគឺចូលមុខល្អណាស់ ហើយធ្វើមុខនាងខ្ញុំឡើងស និងភ្លឺដូចលាបម៉េកអាប់តិចៗចឹង។ ចំពោះសម្បុរស្បែកនាងខ្ញុំរាងសតែមិនមែនសដូចសម្បុរអ្នកលក់ឡេទេ។ បន្ទាប់ពីលាបឡេនេះបានមួយព្រឹក ស្បែកមុខរបស់ខ្ញុំនៅតែមានសំនើម និងនៅតែភ្លឺនិង ម៉ដ្ឋដដែល។ ចំពោះក្លិនរបស់ឡេការពារកំដៅថ្ងៃនេះវិញ មិនសូវជាក្រអូបអីណាស់ណាទេ តែក៏មិនមានក្លិនអាក្រក់ដែរ។”♥______ចំពោះការសួរនាំជជែក រឺចែករំលែកបទពិសោធន៏បន្ថែម បងប្អូនទាំងអស់គ្នាអាចឆាតមកបន្ថែម រឺខមិននៅក្រោមអត្ថបទនៅក្នុង Facebook Page: De Tekkhmom សុំបញ្ចាក់បងប្អូនទាំងអស់គ្នាបន្ថែមថាការដែលមានសញ្ញាខ្វែងមិនមែនថាផលិតផលនេះមានបញ្ហានោះទេ ♥ បន្ទាប់ពីលាបលើមុខនៅមានកំនកសៗលើមុខ ☑♥ លាបចូលមុខមិនបន្សល់កំនកសៗ ☒♥ ជួយសំអាតមុខបានស្អាត ☒♥ សំអាតមុខដោយមិនបង្កភាពស្ងួត ☒♥ បន្ថយភាពជ្រីវជ្រួញ ☒♥ មុខមានមុនក៏ប្រើបាន ☒♥ ស្បែកស និងភ្លឺជាងមុន ☒♥ ជួយបិទបាំងស្នាម ☒♥ ធ្វើអោយកករន្ធយើស ☒♥ ទប់ខ្លាញ់ ☒♥ ផ្តល់សំនើម ☑♥ ធ្វើអោយភ្លឺទន់រលោង និងមានសំនើម ☑♥ ធ្វើអោយមុខសភ្លាមៗដោយមិនបាច់ប្រើ BB គ្រីម រឺម្សៅផាត់/tone up ☑♥ ធ្វើអោយមុខតឹង ☒♥ ជួយចិញ្ចឹមស្បែក ☒♥ ជួយជួសជុលរនាំងកោសិកាស្បែកមុខ ☒♥ ជួយធ្វើអោយស្បែកមុខក្មេងជាងវ័យ ☒♥ ជួយបំបាត់ស្នាមមុន ☒♥ ជួយបន្ថយភាពរមាស់ ក្រហម នៅលើមុខ ☑ ការប្រើប្រាស់: លាបលើមុខនិង ក ការវិចខ្ចប់: ជាទីបជ័រ តំលៃ:$$ 50 ml “Share with lots of love” ♥♥♥♥♥♥♥♥♥ ការថែទាំសម្រស់ ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: Mary & May Cica Tea Tree Soothing Wash Off Pack ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: Heimish Eye Cream ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: Tocobo Cotton Soft Sunstick
Pingback: Skincare Product Review: Dr.Ceuracle Tea Tree Purifine Green Up Sun - tekkhmom.com