ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់ :Dr.Ceuracle Tea Tree Purifine Green Up Sun

247 Views

ទិញនៅទីណាបាន?

សូមចុចលើលីងខាងក្រោមដើម្បីទទួលបានពត៏មានបន្ថែម

អានអត្ថបទនេះជាភាសាអង់គ្លេស

សុំនិយាយចេញពីចិត្តតែម្តង:

សួស្តីអ្នកទាំងអស់គ្នាសារជាថ្មីម្តងទៀត ជួបជាមួទឹកឃ្មុំនូវការបរិយាយអំពីផលិតផលស្គីនខែរមួយ:

ឡេការពារកំដៅថ្ងៃ Dr. Ceuracle Tea Tree Purifine

______♥

ថ្ងៃនេះនាងខ្ញុំមកចែករំលែកបទពិសោធន៍បែបថ្មី។​ អត្ថបទថ្ងៃនេះពិសេស ដោយមានវត្តមាននូវការចែករំលែក ២​ ខុសគ្នា។ ការចែករំលែក ១ ជារបស់ប្អូនស្រី នាងខ្ញុំ និង​​​​​ មួយទៀត ជារបស់នាងខ្ញុំផ្ទាល់។

ការចែករំលែកបទពិសោធន៍របស់ប្អូនខ្ញុំ:

“ឡេការពារកំដៅថ្ងៃពី​​​ Dr. Ceuracle មួយនេះខ្ញុំមិនបានប្រើច្រើនដងទេ​ ដោយសារតែពេលដែលលាបទៅសខ្លាំង ហើយសម្បុរស្បែកខ្ញុំគឺស្រឯម មិនសូវជាស​ទេ ចឹងពេលលាបទៅគឺមុខស​ ដូចអ្នកលេងល្ខោនចឹង។ សម្រាប់ការផ្តល់សំនើមពីផលិតផលនេះគឺល្អ ព្រោះពេលនាងខ្ញុំលាបទៅគឺផ្តល់សំនើមបានពេញមួយថ្ងៃតែម្តង។ ចំពោះក្លិនរបស់ឡេការពារកំដៅថ្ងៃនេះវិញទទួលយកបាន មិនក្រអូប ហើយក៏មិនឈួលអាក្រក់នោះទេ។”

ការចែករំលែកបទពិសោធន៍របស់ខ្ញុំ:

“សម្រាប់នាងខ្ញុំផ្ទាល់គឺ ស្រឡាញឡេការកំដៅថ្ងៃពី Dr. Ceuracle នេះណាស់។ ពេលដែលលាបទៅគឺចូលមុខល្អណាស់ ហើយធ្វើមុខនាងខ្ញុំឡើងស​ និងភ្លឺដូចលាបម៉េកអាប់តិចៗចឹង។ ចំពោះសម្បុរស្បែកនាងខ្ញុំរាងស​តែមិនមែនសដូចសម្បុរអ្នកលក់ឡេទេ។​​ បន្ទាប់ពីលាបឡេនេះបានមួយព្រឹក ស្បែកមុខរបស់ខ្ញុំនៅតែមានសំនើម និងនៅតែភ្លឺនិង ម៉ដ្ឋដដែល។ ចំពោះក្លិនរបស់ឡេការពារកំដៅថ្ងៃនេះវិញ មិនសូវជាក្រអូបអីណាស់ណាទេ តែក៏មិនមានក្លិនអាក្រក់ដែរ។”

______

ចំពោះការសួរនាំជជែក រឺចែករំលែកបទពិសោធន៏បន្ថែម បងប្អូនទាំងអស់គ្នាអាចឆាតមកបន្ថែម រឺខមិននៅក្រោមអត្ថបទនៅក្នុង

Facebook Page: De Tekkhmom

sunscreen

សុំបញ្ចាក់បងប្អូនទាំងអស់គ្នាបន្ថែមថាការដែលមានសញ្ញាខ្វែងមិនមែនថាផលិតផលនេះមានបញ្ហានោះទេ

♥ បន្ទាប់ពីលាបលើមុខនៅមានកំនកសៗលើមុខ​

♥ លាបចូលមុខមិនបន្សល់កំនកសៗ

♥ ជួយសំអាតមុខបានស្អាត​

♥ សំអាតមុខដោយមិនបង្កភាពស្ងួត

♥ បន្ថយភាពជ្រីវជ្រួញ 

♥ មុខមានមុនក៏ប្រើបាន

♥ ស្បែកស និងភ្លឺជាងមុន

♥ ជួយបិទបាំងស្នាម

♥ ធ្វើអោយកករន្ធយើស

♥ ទប់ខ្លាញ់ 

♥ ផ្តល់សំនើម

♥ ធ្វើអោយភ្លឺទន់រលោង និងមានសំនើម

♥ ធ្វើអោយមុខសភ្លាមៗដោយមិនបាច់ប្រើ BB គ្រីម រឺម្សៅផាត់/tone up

♥ ធ្វើអោយមុខតឹង

♥ ជួយចិញ្ចឹមស្បែក

♥ ជួយជួសជុលរនាំងកោសិកាស្បែកមុខ

♥ ជួយធ្វើអោយស្បែកមុខក្មេងជាងវ័យ

♥ ជួយបំបាត់ស្នាមមុន

♥ ជួយបន្ថយភាពរមាស់ ក្រហម នៅលើមុខ

ការប្រើប្រាស់: លាបលើមុខនិង ក

ការវិចខ្ចប់: ជាទីបជ័រ

តំលៃ:$$ 

50 ml

“Share with lots of love”

♥♥♥♥♥♥♥♥♥

1 thought on “ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់ :Dr.Ceuracle Tea Tree Purifine Green Up Sun”

  1. Pingback: Skincare Product Review: Dr.Ceuracle Tea Tree Purifine Green Up Sun - tekkhmom.com

Leave a Comment

Your email address will not be published. Required fields are marked *

You cannot copy content of this page