ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: LAGOM Cellus Sun Gel SPF50+ PA+++ 1 Comment / ការថែទាំសម្រស់, ឡេការពារកំដៅថ្ងៃ / By Tekkhmom 208 Views ទិញនៅទីណាបាន? ចំពោះឡេការពារកំដៅថ្ងៃមួយនេះបានចេញនៅសេរីថ្មីហើយបើសិនជាបងប្អូនចង់បានអាចរកទិញបានដោយចុចលើលីងខាងក្រោមដើម្បីរកទិញ ♥ Stylekorean ♥ Yesstyle អានអត្ថបទនេះជាភាសាអង់គ្លេស Click here សុំនិយាយចេញពីចិត្តតែម្តង: សួស្តីអ្នកទាំងអស់គ្នាសារជាថ្មីម្តងទៀត ជួបជាមួទឹកឃ្មុំនូវការបរិយាយអំពីផលិតផលស្គីនខែរមួយ:ឡេការពារកំដៅថ្ងៃ Lagom Sunscreen 50ml (old version)______♥ ឡេការពារកំដៅថ្ងៃដែលនាងខ្ញុំលើកមកបង្ហាញនៅពេលនេះជាឡេការពារកំដៅថ្ងៃសេរីចាស់របស់ប្រេនLagom. បច្ចុប្បន្ននេះប្រេនមួយនេះបានចេញសេរីថ្មីហើយ។ ហើយចំពោះសេរីថ្មីនោះនាងខ្ញុំមិនទាន់បានទិញយកមកសាកប្រើនៅឡើយទេ។ និយាយពីឡេការពារកំដៅថ្ងៃសេរីចាស់នេះវិញ ពេលលាបទៅគឺចូលមុខល្អ មិនបន្សល់កំនកសៗ នៅលើមុខ ហើយមិនត្រឹមតែប៉ុន្នោះ ឡេការកំដៅថ្ងៃមួយនេះ ផ្តល់សំនើមដល់មុខ នៅពេលដែលលាបគឺមិនមានអារម្មណ៍ថាស្ងួតមុខឡើយ។ រីឯក្លិនរបស់ឡេការពារកំដៅថ្ងៃនេះវិញក្រអូប ហើយមិនក្រពុលទេ។ ចំពោះឡេការពារកំដៅថ្ងៃសេរីថ្មីរបស់ Lagom នេះវិញ តាមដែលខ្ញុំធ្វើការស្រាវជ្រាវ គឺ ឡេការពារកំដៅថ្ងៃសេរីថ្មីមួយនេះ មានការបន្ថែមនូវសារជាតិដែលជួយធ្វើអោយស្បែកស និងភ្លឺ មិនត្រឹមតែប៉ុណ្ណោះឡេការពារកំដៅថ្ងៃនេះអាចការពារកំដោថ្ងៃបានល្អជាងមុនដោយគេបានប្តូរ ពី SPF50+ PA+++ ទៅ SPF50+ PA++++។♥______ចំពោះការសួរនាំជជែក រឺចែករំលែកបទពិសោធន៏បន្ថែម បងប្អូនទាំងអស់គ្នាអាចឆាតមកបន្ថែម រឺខមិននៅក្រោមអត្ថបទនៅក្នុង Facebook Page: De Tekkhmom សុំបញ្ចាក់បងប្អូនទាំងអស់គ្នាបន្ថែមថាការដែលមានសញ្ញាខ្វែងមិនមែនថាផលិតផលនេះមានបញ្ហានោះទេ ♥ បន្ទាប់ពីលាបលើមុខនៅមានកំនកសៗលើមុខ ☒♥ លាបចូលមុខមិនបន្សល់កំនកសៗ ☑♥ ជួយសំអាតមុខបានស្អាត ☒♥ សំអាតមុខដោយមិនបង្កភាពស្ងួត ☒♥ បន្ថយភាពជ្រីវជ្រួញ ☒♥ មុខមានមុនក៏ប្រើបាន ☑♥ ស្បែកស និងភ្លឺជាងមុន ☒♥ ជួយបិទបាំងស្នាម ☒♥ ធ្វើអោយកករន្ធយើស ☒♥ ទប់ខ្លាញ់ ☒♥ ផ្តល់សំនើម ☑♥ ធ្វើអោយភ្លឺទន់រលោង និងមានសំនើម ☑♥ ធ្វើអោយមុខសភ្លាមៗដោយមិនបាច់ប្រើ BB គ្រីម រឺម្សៅផាត់/tone up ☒♥ ធ្វើអោយមុខតឹង ☒♥ ជួយចិញ្ចឹមស្បែក ☒♥ ជួយជួសជុលរនាំងកោសិកាស្បែកមុខ ☒♥ ជួយធ្វើអោយស្បែកមុខក្មេងជាងវ័យ ☒♥ ជួយបំបាត់ស្នាមមុន ☒♥ ជួយបន្ថយភាពរមាស់ ក្រហម នៅលើមុខ ☒ ការប្រើប្រាស់: លាបលើមុខនិង ក ការវិចខ្ចប់: ជាទីបជ័រ តំលៃ:$$ 50 ml “Share with lots of love” ♥♥♥♥♥♥♥♥♥ ការថែទាំសម្រស់ ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: Mary & May Cica Tea Tree Soothing Wash Off Pack ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: Heimish Eye Cream ចែករំលែកបធពិសោធន៍ជាមួយនឹងការប្រើប្រាស់: Tocobo Cotton Soft Sunstick
Pingback: Skincare Product Review: LAGOM Cellus Sun Gel SPF50+/PA+++ - tekkhmom.com