Review Mary&May Niacinamide + Chaenomeles Sinensis Serum 30ml:

131 Views

អារម្មណ៍ពេលដែលខ្ញូំប្រើប្រាស់វាជាលើកដំបូងខ្ញុំគិតថាខ្ញុំទិញ The ordinary មកប្រើ។ ដបរបស់វាស្រដៀងគ្នាជាមួយនឹងដបរបស់The Ordinary ណាស់ ខុសតែពណ៍ដបតិចទេ។ បើអ្នកទាំងអស់គ្នាចង់ដឹងថា សឺរ៉ុមនេះផ្សំពីសារធាតុអ្វីខ្លះ មើលតែឈ្មោះនិងដឹងថាសារធាតុផ្សំគោលមានអ្វីខ្លះហើយ។ ខ្ញុំមិនមែនជាអ្នកគីមីវិទ្យា ដែលអាចក្រឡេកឆេះៗដឹងថា សារធាតុនេះប្រើពីធាតុផ្សំអ្វីៗខ្លះ ទាមទារអោយអាននឹងស្រាវជ្រាវនិងតេស្តដូចគ្នា។

ចឹងសារធាតុដែលមានឈ្មោះលើដបនេះហៅថា Niacinamide or Vitamin B3. និយាយខ្លីៗសារធាតុនេះគឺមានមុខងារសំខាន់ៗជាច្រើនក្នុងផលិតផលថែរក្សាស្បែក គុណប្រយោជន៍វាក៍ច្រើន បើចង់និយាយអស់អាចបែកពពុះមាត់ បើនិយាយអោយខ្លី ជួយដល់អ្នកដែលមានបញ្ហាស្បែកស្រអាប់ បញ្ហាអាច់រុយ រឺស្លាកស្នាមខ្មៅ ជួយធ្វើស្បែកយើងស កាត់បន្ថយស្លាកស្នាមខ្មៅដែលកើតឡើងពីកំដៅថ្ងៃ។ល។ បើអ្នកទាំងអស់ចង់ដឹងបន្ថែម comment ខាងក្រោមថា ចង់ដឹងបន្ថែមពីniacnicamide ទំនេរខ្ញុំនឹងសរសេរប្រាប់។ រឺឯសារធាតុផ្សំមួយទៀតដែលមាននៅក្នុងដបតែមួយ ហៅថា Chaenomeles Sinensis. សារធាតុផ្សំនេះថ្មីសំរាប់ខ្ញុំតែដើម្បីមុខខ្ញុំ និងមុខអ្នកទាំងអស់គ្នា ខ្ញុំក៍ទៅឆែកGoogle អានការណែនាំពីក្រុមហ៊ុន ក៍យល់។ និយាយអោយខ្លី ជាសារធាតុសំរាប់ប្រឆាំងអុកស៊ីតកម្ម ទប់ស្កាត់ចាស់ជ្រីវជ្រួញ  សំបូរវីតាមីននិង Niacinamide ដែលទទួលបានការអនុញ្ញាតដោយKFDA។ វាធ្វើអោយស្បែកយើងសដោយសុវត្ថិភាព បើយើងប្រើប្រាស់ជាប្រចាំ។ (បកប្រែពីwebsite Mary&May )

 



យល់ពីសារធាតុប៉ុនហ្នឹងបានហើយ (អ្នកសរសេរពុលទឹកមាត់ខ្លួនឯងលូវហើយ) មកអានពីបទពិសោធន៍ប្រើប្រាស់របស់ទឹកឃ្មុំវិញហុហុហុ។ ស្រមៃទាំងអស់គ្នា ទាញដបចេញពីប្រអប់ បើកមកច្របាច់ចេញមកគឺទឹកពណ៍ត្នោតស្រាល គ្មានក្លិនអ្វីទាំងអស់។ បញ្ជាក់ លាបក្រោយប្រើទឹកថូនើរ រឺក្រោយលាងមុខរួចរាល់ ព្រោះលំដាប់នៃការប្រើប្រាស់ស្គីនឃែរគឺ ខ្ញុំប្រើពីរាវទៅខាប់។ រាវស្រួលលាប លាបចូលមុខមិនមានអារម្មណ៍ថាស្អិត។ ទោះជាខ្ញុំលាបampoule ថែមមួយជាន់ទៀតក៍ដោយក៍មិនមានអារម្មណ៍ថារំខានរឺស្អិតប្រតាក។ លទ្ធផលនៃការប្រើប្រាស់វាបានប្រើបានពីរអាទិត្យមក ស្បែកមុខខ្ញុំដូចជាភ្លឺហើយ រលោងជាងមុន។ ខ្ញុំប្រើម្តងតែកន្លះបំពង់បណ្តក់ទេ ដូចនេះមួយដបប្រើបានប្រហែលមួយខែ បើមួយថ្ងៃប្រើពីរដង។ ៣០ml មិនអាក្រក់ទេសំរាប់តម្លៃដែលខ្ញុំទិញបានពេលdiscount ក្រោមតម្លៃ១០ដុល្លារ។ 
 សួរថាទិញទៀតទេ។ អត់ទេព្រោះខ្ញូំសាវា រកសឺរ៉ូមស្មោះត្រង់មិនទាន់ឃើញទេ។

Leave a Comment

Your email address will not be published. Required fields are marked *

You cannot copy content of this page